My Dream In Spring

.. The sky I look so sad I think the moon are sad too …

But a sakura tree are happy with the spring…

I look everywhere I see a lot of flower

That try to show their beauty to all persons in the garden

I walk under sunlight and smell sakura in my chest

If this time I have you beside me so happy my love

I saw the cloud fly same as the bird

I saw many couple is happy together under the sakura

I saw some child are playing with the flower

I think about me but now I’m so lonely

I think about you but you’re not beside me

I​​​​​​​​​​​​​​​  think   about everybody but I don’t know who can I think to…

If you are near me we can see the flower I can say my love word too

If the spring begin in winter how beautiful

If the winter begin in summer how amazing!!!

But I don’t know I just want to watch the flower in spring with my special only!

Ilike spring but I think is just my dream that never come true…

My dream in spring… My dream in spring…

that  never come true…

ចម្រៀងថ្មីក្នុងប្រលោមលោក បែបយុវវ័យនៃប្រទេសជប៉ុន វានិយាយពីក្មេងប្រុស និងក្មេងស្រីម្នាក់បែកគ្នា

អស់៥ឆ្នាំដោយសាររលកស៊ូណាមិ បោកលើភូមិពួកគេ … ៤ ឆ្នាំក្រោយពេលពួកគេជួបគ្នាតើវានិងក្លាយជាយ៉ាងណា?

ចេញលក់ឆាប់ៗនេះ!:)

By sorryboy

ហ្គេមស្នេហ៍ក្រលាប់បេះដូង

ទេស ភាពស្រស់ត្រកាលហួសពីការរំពឹងទុករបស់ខ្ញុំព្រៃ ឈើខៀវស្រងាត់ភ្នំជាច្រើនលាយឡំនិងខ្ពង់រាបខ្លះៗ ពិតជាគួឲ្យ គយគន់មែន ទែនទន្លេរមេគង្គលូនកាត់តាមមុខទីរួមខេត្តយ៉ាងសង្ហារធ្វើឲ្យប្រជាជននៅក្បែរនោះអាចទាញផលប្រយោជន៍ យ៉ាងច្រើន។ ទេស ភាពដ៏សែនល្អធម្មជាតិដ៏សែនបរិសុទ្ធនេះ បាននាំជើងខ្ញុំឲ្យដើរតាម បណ្តោយមាត់ទន្លេរដើម្បីគយគន់ ឲ្យបានកាន់តែច្បាស់ថែមទៀតល្អពិតមែនហួសពីការនិយាយអួតរបស់ប៉ាខ្ញុំទៅទៀត។ស្រុកកំណើតខ្ញុំនៅភ្នំពេញ ឯណោះ ទេ តែស្រុកកំណើតរបស់ប៉ាខ្ញុំឋិតនៅក្នុងខេត្ត ដាច់ស្រយាលនាភូមិភាគឥ្ឍសានមួយនេះទៅវិញ។ នេះជាលើកទី មួយ ហើយ ដែល ខ្ញុំ ឈានជើងមកជាន់ទឹកដីខេត្តក្រចេះ និងផ្លាស់ការ សិក្សាមកទីនេះដែរតាមលោកប៉ាដែលត្រូវមកមើលថែរលោកយាយ និង ប្តូរការរកស៊ីមកគ្រប់គ្រងនៅក្នុងខេត្តមួយនេះមួយរយៈ។ ខ្ញុំដើរ បណ្តើរសម្លឹងមើល ទៅផ្ទៃទឹកទន្លេរបណ្តើស្រាប់តែ បុកនិងបង់ថ្ម ដែលជាទីកន្លែងលំហែររបស់ក្មេងៗយុវវ័យ និងយុវចាស់មួយចំនួន ទៀតមើលទៅពួកគេដូចជាមានក្តីសុខណាស់ខ្លះកាន់សៀវភៅពន្យល់ មេរៀនទៅវិញទៅមកធ្វើឲ្យអារម្មណ៍ ខ្ញុំកាន់តែគិតទ្វេរឡើងពីចរិត របស់ខ្ញុំកាលពីមុនឥឡូវល្អហើយមកដល់ទីនេះខ្ញុំ និងកែប្រែសាជាថ្មី ហើយក៏ប្រហែលជាត្រូវឈប់ពាក់ព័ន្ធ ជាមួយពួកនោះទៀតដែរ ។ ខ្ញុំភ្ញាក់ខ្លួនព្រើតងាកឆ្វេងស្តាំ មុខក្រោយគ្រប់គ្នាមើលមកខ្ញុំហើយនាំ គ្នាសើចយ៉ាងសប្បាយល្អណាស់អាងតែឯងជាអ្នកចំណូលថ្មីគ្មានអ្នកណារវល់ជាមួយសោះ ។ ខ្ញុំក្រលេកមើលចំណោមវ៉ូងមនុស្សដែល កំពុងមើលមកខ្ញុំមួយខ្វាច់ស្រាប់តែប្រទះនិងកែវភ្នែកមុតថ្លាដែលមិនដែលធ្លាប់ឃើញសោះកាលពីមុនមកសំឡឹងមក                  ខ្ញុំ ដោយចម្អកខ្ញុំមើលមុខនាងយ៉ាងយូរតែនាងគ្មានព្រិចភ្នែកសូម្បីបន្តិច នេះ! ចង់រករឿង មែនទែនហើយមើលទៅខ្ញុំសំឡឹងនាងបន្ត បើនាងមិនព្រិចភ្នែក អស្ចារ្យអីខ្ញុំហ្នឹងមិនអាចធ្វើដូចហ្ហ៎! សង្រ្គាមចិត្តសាស្រ្តក៏បានផ្ទុះឡើង ក្នុងពេលមួយប៉ព្រិចភ្នែក ដោយគ្មាននរណាឈ្នះចាញ់ក្នុងពេលដ៏យូរ រហូតដល់មិត្តនាងស្រែកហៅទើបនាងងាកភ្នែកចេញ ហើយញញឹម ទៅរក មិត្តនាង ទាំងនោះ ខ្ញុំ ដើរចេញទៅមុខបន្តររកបង់ទំនេរអង្គុយ ហើយនិយាយតិចៗតែឯង៖

            -អត់ចិត្តហើយចរិតឡប់ៗទៀតមិនអាចយកជាគ្នាបានសោះ​?

            នាងងាកត្រលប់មករកខ្ញុំវិញយ៉ាងលឿនប្រហែលជារន្ទះនៅ ចាញ់កែវភ្នែកមួយគូរបស់នាងផងមើលទៅ! នាងបន្តសំឡឹងមើលខ្ញុំ ក្នុងក្រសែភ្នែកកាលពីបីនាទីមុនខ្ញុំគ្រវីក្បាលហួសចិត្តហើយដើរចេញពីទីនេះមុនសង្រ្គាមវាយតប់ផ្ទុះឡើងខ្ញុំដើរទៅមុខ ទៀតដោយមិនខ្វល់ពីសម្តីមិត្តភក្តិប្រុសៗដែលអង្គុយនៅក្បែរនាងនោះទេ នេះប្រហែល ជាគេចរៀនរាល់ថ្ងៃដើម្បីបានមកអង្គុយទីនេះហើយ តែនាងអីក៏ ចូលចិត្តលេងខ្លួនម្លេះកោតតែគ្រូឲ្យចូលរៀនដែរ…។ខ្ញុំដើរចេញរហូត ទៅដល់មានបង់ទំនេរហើយអង្គុយលើកទូរស័ព្ទ មកថតថ្ងៃរៀប លិច ពិតជាស្រស់ស្អាតមែនទែន។ស្រមោលក្រហមភ្លឺចែងចាំងស្រោបលើផែនដីជំនួសពន្លឺដ៏ខ្លាំងក្លាកាលពីពេលថ្ងៃស្រមោលព្រឹមៗនៃដីកោះ កណ្តាលទន្លេរវែងអន្លាយដូចជាជួរភ្នំដ៏រឹងមាំឈរយាមដងទន្លេរមួយនេះ។កំពុងតែជក់ចិត្តនិងទេសភាព ស្រាប់តែទូរស័ព្ទរបស់ខ្ញុំត្រូវស្រី  នោះកញ្ឆក់យកទៅបាត់ខ្ញុំងាកទៅភ្លាមនាងធ្វើមុខញញឹមតិចៗលាយ ក្រញូវមើលជិតទៅស្អាតណាស់ដែតើបើអាចកែមុខមាត់បន្តិចហើយកែចរិតចេញ ប្រហែលជាអាចមានឱកាសឈរឈ្មោះជាមនុស្សក្នុង បេះដូងខ្ញុំបាន ហិៗៗ នេះគិតដល់ណាហើយខ្ញុំ ! ខ្ញុំវាយក្បាលខ្លួនឯង បន្តិច ទើបងាកទៅសំឡឹង នាងទាំងបូញមាត់ខឹង ៖

            -នែ!នាងឲ្យទូរស័ព្ទខ្ញុំមកវិញមក នាងមានសុជីវធម៌អត់បាន ជាដើរយកទូរស័ព្ទគេផ្តេសផ្តាសបែបនេះ?

-ខ្ញុំយកទូរស័ព្ទគេតើ!មិនមែនយករបស់លោកឯណា ម៉េចក៏ មកចេះដឹង?

            គេមើលមុខខ្ញុំឈូររួចក៏នាំគ្នាសើចហាក់ដូចជាមើលមកខ្ញុំជាមនុស្សថ្នាក់ទាបឬមនុស្សចម្លែកដែលគេ មិនដែលបានស្គាល់ពីមុន មក…

            -ទូរស័ព្ទនេះជាទូរស័ព្ទរបស់ខ្ញុំ…!

-ចុះមិញក្រែងលោកនិយាយថាទូរស័ព្ទរបស់គេ!លោកនេះ ពិតជាកំប្លែងមែន…

            ងាប់ហើយខ្ញុំមុខមាត់ប៉ុណ្ណឹងដែរឲ្យគេចម្អកឲ្យមួយជីវិត ទើប តែម្តងនេះទេដែលចាញ់ស្រីៗបើពួកអាណានដឹង ប្រាកដជាមិនដឹង យកមុខទៅទុកនៅទីណាទេខ្ញុំ…!

            -ចុះនាងហេតុអីក៏សុខៗកញ្ឆក់ទូរស័ព្ទរបស់ខ្ញុំយកទៅ?

-អូ…!អ៊ីចឹងទេហ្ហ៎..!សុំទោសណាម៉ូតលោកដូចរបស់ខ្ញុំដែរ ទើបខ្ញុំយកមកមើលមិនដឹងថាមិនមែនសោះ…

            គ្រាន់បើចេះសុំទោសបើមិនអ៊ីចឹងទេលេងឲ្យដឹងដៃម្តង។ ស្រីៗ ខ្ញុំគោរពតែចំពោះស្រីដូចនាងអត់ចិត្តនេះប្រហែល ជាជួយមិនបាន ទេ!

            – ចឹងមិនអីទេពេលនេះខ្ញុំអាចយកមកវិញបានហើយ មែន ទេ?

            នាងសម្លឹងខ្ញុំម្តងទៀតហើយដូចមនុស្សខ្ញុំនេះមិនស្មើនិងនាងហេតុអីក៏ឲ្យខ្ញុំជួបមនុស្សបែបនេះនៅទីនេះទៅវិញ ខូចបរិយាកាស អស់។ស្រីម្នាក់នេះប្រហែលជាចងអាឃាតនិងខ្ញុំមិនចេះចប់ទេ ខ្ញុំស្តាយ ដល់ហើយថ្ងៃលិចសន្សឹមៗចូលក្នុងបាតទន្លេរបាត់ ហ៊ឹះ…! តែប៉ុណ្ណេះ កុំសង្ឃឹមថាខ្ញុំលើកលែងឲ្យនាងឲ្យសោះ ។ ខ្ញុំកញ្ឆក់ទូរស័ព្ទពីដៃ របស់នាងមកវិញតែនាងនេះចាប់ជាប់ល្អណាស់ រហូតនាងអស់ ​      ជំហរដួលមកលើខ្ញុំ ។ អូយ…!ដូចយ៉ាងម៉េចទេបេះដូងខ្ញុំលោតលឿន ដល់ហើយ ត្បិតថាខ្ញុំខូចតែរឿងបែបនេះមិនដែលជួបប្រទះសោះ ដល់ជួបដូចជាមិនចង់លែង …

            -ល្មមបានហើយលែងដៃខ្ញុំបាននៅ?

-អូ…!សុំទោស..តែ…ហេតុអីក៏ត្រូវសុំទោសនាងខ្ញុំទេជាអ្នក ខូច ខាត…!

            មិញមុខនាងក្រហមស្រាប់ហើយតែដល់ពេលខ្ញុំថាឲ្យទៀតស្រាប់តែមុខរឹតតែបន្ថែមគូល័រទៅជាពណ៌ក្រហមទ្វេរឡើង មើលទៅ ប្រហែលជាបេះដូងនាងលោតលឿនពេករុញឈាមចូលមកពេញ មុខហើយ ហេះៗ កោតគិតចេញរួច ខ្ញុំ! ខ្ញុំរុញមុខចូលទៅជិតមុខ នាងបន្តិចរហូតដល់ខ្ញុំអាចប៉ះនិងខ្យល់ដង្ហើមនាងនិងស្តាប់លឺថាបេះដូងនេះលោតលឿន មិនខុសពីអ្វីដែលខ្ញុំគិតមែន!ចឹងហើយបានជា ក្រហមកាន់តែខ្លាំងចង់ស្រក់ឈាម បើឈ្លោះនិងនាងបន្តិចទៀត ប្រាកដ ជាម្ខាងៗ បើមិន ស្លាប់ក៏របួសធ្ងន់ដែរ ។​មិត្តភក្តិនាងស្ទុះចូល​មកជួយលើកតែហេតុអីមិនជួយលើកខ្ញុំដែរទាំងនាងម្នាក់នេះ និង​មិត្តភក្តិសុទ្ធតែជាមនុស្សអត់ចិត្ត​អញ្ចឹងតើបានជាដើរជាមួយគ្នាបាន…

            -បេះដូងលោតលឿនម្លេះខ្មាស់ ហ្ហ៎!

និយាយរួចខ្ញុំញញឹមឌឺហើយងាកមុខចេញ

-កុំបង្វែងដានបេះដូងខ្ញុំវានៅក្នុងទ្រូងខ្ញុំលោកស្តាប់លឺក៏លឺ ទៅ តែលោកជាអ្នកទាញខ្ញុំឲ្យដួល !

-ចុះអ្នកណាជាអ្នកឆក់ពីខ្ញុំទៅអាចរាប់ថានាងជាកូនចោរ បាន ស្រីអត់ចិត្ត..

-អាតា…អាម្នាក់នេះឈ្លើយណាស់ទុកឲ្យខ្ញុំលាងមាត់វាឲ្យ !

ក្មេងប្រុសដែលអង្គុយក្បែរនាងចាប់បញ្ចេញចរិតក្មេងក្អាងដូចក្អាត់ចូលក្អមរបស់វាដែលធ្លាប់ប្រើដាក់អ្នកផ្សេង ៖

          -ស្ទើរណាស់អានាង…!សមត្ថភាពប៉ុណ្ណាបានជាហ៊ានចង់ បិទមាត់យើងជំនួសស្រីម្នាក់នេះកុំសង្ឃឹមឲ្យសោះមនុស្ស មិនមែន ដំឡូងមូលឯណាវ៉ើយ…!

-យើ! ចង់ខ្លាំងជាមួយយើងផង !!!

និយាយចប់ស្ទើរមិនទាន់វាហក់សម្តៅចូលមករកខ្ញុំទាំងកម្រោល នេះគ្នាច្រើនចង់ធ្វើបាបគ្នាតិចទេតើនៀក! ។ ខ្ញុំក្រលាស់ខ្លួនគេច រួចសងមួយជើងផ្តាច់សន្ទុះហក់របស់វាហើយរៀបស្ទុះចូលទៅថែមទៀតហើយស្រាប់តែមនុស្សជាច្រើនផ្អើលមកចោមរោមពួកខ្ញុំអ្នកខ្លះឃាត់អ្នកខ្លះតេរហៅប៉ូលីសមកមើលសភាពការណ៍ដូចមិនស្រួលស្រីអត់ចិត្តនិងគ្នានាងបីនាក់ទៀតជិះម៉ូតូ ចេញពីកន្លែងកើតហេតុយ៉ាង រហ័សដោយឆ្លៀតសំឡឹងមើលខ្ញុំហាក់ដូចជា ចង់ថតមុខខ្ញុំទុកគេង យល់សប្តិយប់ហ្នឹង ហេះៗ ចេះតែមានហើយនៀក ។  ខ្ញុំញញឹមដើរ ទៅរើសទូរស័ព្ទរួចសម្រួលហេតុការណ៍ ព្រោះ យ៉ាងណា ក៏កុំឲ្យមាន រឿងវែងឆ្ងាយ៖

            -អស់អីកើតឡើងហើយ មិត្តភក្តិខ្ញុំធ្វើលេងតើ..!

-អញ្ចឹងទេហ្ហ!អ៊ំខំតែភ័យ លើកក្រោយកុំធ្វើអញ្ចឹងបើមែន តើបានអ្នកណាមកជួយ…!

            អ៊ំប្រុសម្នាក់ដែលស្ទុះចូលមកជួយឃាត់មិញនេះសម្តែងអាការៈ ធម្មតាវិញហើយលាខ្ញុំដើរលេងតាមមាត់ទន្លេរ នេះបន្តទៀត។ ស៊យ មែន៎! ទើបមកដល់​ មិនទាន់បានមួយថ្ងៃស្រួលបួលផងស្រាប់ តែមាន រឿងទៅហើយ ។គេថាចូលស្ទឹង តាម បត់ចូលស្រុកតាមប្រទេស តែបើម្ចាស់ស្រុកស្វាគមន៍បែបនេះខ្ញុំមានតែសងទៅវិញតាមហ្នឹង ។ គិតទៅអ្នកនៅតាមខេត្តចិត្តល្អមែនទែន ជួយគ្នាភ្លាមៗទោះ មិនដែល ស្គាល់គ្នាក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ និយាយអញ្ចឹងស្រីអត់ចិត្តហ្នឹងឈ្មោះ អាតា …​ហេតុអី​​ ក៏ឈ្មោះដូចខ្ញុំម្លេះ! ឈ្មោះពេញរបស់ខ្ញុំគឺ នរក្ស សុវាតា ឯឈ្មោះនាង… ហ៊ើយកុំគិតច្រើនពេក​បើមាននិស្ស័យ​គង់តែបាន​ឈ្លោះជាមួយនាងទៀតទេ…

អារម្មណ៍ទាញខ្ញុំសរសេររឿងមួយនេះទាំងមិនបានព្រៀងទុក… តែខ្ញុំស្រលាញ់និងជូនចំពោះមនុស្សគ្រប់គ្នាដែលមានអារម្មណ៍បែបនេះដូចជាខ្ញុំ :D

By sorryboy

ចម្រៀងថ្មី ពីហង្សមាស កំពុងអង្រួនអ្នកមានស្នេហា !

ខ្សែរឿងស្នេហាជាបទចម្រៀង ” កុហកទឹកភ្នែក ” “សួរទឹកភ្នែករកស្នេហ៍ពិត ” “ហៅសុបិន” សុទ្ធសឹងជាបទចម្រៀងចេញថ្មីដែលទទួលការពេញនិយមពីសំណាក់អ្នកគាំទ្រ ។ 

By sorryboy

ចូលចិត្តនិស្ស័យឬអត់?

ឆ្នាំ ២០១១ ខ្ញុំបានស្គាល់មិត្តភក្តិមួយចំនួននៅក្នុងថ្នាក់ទី ១២ ពួកគេខំសិក្សា ណាស់ព្រោះតែជាឆ្នាំ ប្រលង តែក៏នៅមានអ្នកខ្លះ គេក៏ប្រែប្រួលបែកឆ្វេង ខុសពីឆ្នាំមុនៗ ដោយឡែកខ្ញុំនៅតែចូលចិត្តពួកគេទាំងអស់គ្នា …

មួយភ្លែតសោះវាក៏មកដល់ថ្ងៃនេះ គឺនៅសល់មិនបានមួយខែផងដែលយើងបាន នៅក្បែរគ្នាទៀត ពេលប្រលងហើយពួកគេប្រាកដជាស្វែងរកមុខជំនាញមួយ ដែលមានប្រយោជន៍ចំពោះអនាគតរបស់ពួកគេ តែថ្ងៃណាយើងបានជួបគ្នាវិញ
មើលទៅប្រហែលជាប្រើពេលយូរបន្តិច ដើម្បីពេលដែលយើងធូរស្រាលពីការ សិក្សានិងរកឱកាសទំនេរមួយដើម្បីជួបជុំគ្នាម្តង ហាស..ហា៎! មើលទៅពេល នោះពួកគេមិនមែនមកតែឯងទេមើលទៅ … ដើម្បីកំដរអារម្មណ៍ខ្ញុំក៏សសេរ ចម្រៀងមួយបទនេះទុកជូនពរពួកគេ ៖

សង្ឃឹមថាមិត្តទាំងអស់ និងក្លាយជាមនុស្សដែលអស្ចារ្យនៅក្នុងសង្គម…

By sorryboy

កំហឹងភ្ជាប់ស្នេហ៍

សួស្តី! នេះជារឿងដែលខ្ញុំសសេរនៅពេលដែលខ្ញុំមិនបានត្រៀមចិត្តនិងសសេរ ព្រោះអារម្មណ៍ស្មុគស្មាញ ហ៊ើយ…! យ៉ាបចិត្តដល់ហើយ…

“ឡា ឡា ឡា…” ដានីនរត់ផងច្រៀងផងសំដៅទៅថ្នាក់ ទោះជានាងរៀនថ្នាក់ទី១២ ហើយក៏ដោយក៏នៅតែ

ចោលចរិកក្មេងនេះមិនបាន “ស្រីរឡាក់រឡើត” សម្លេងមួយបន្លឺពីក្រោយខ្នងនាង ដានីនក្រលេកក្រោយយ៉ាងរហ័ស ណារ៉ាក់កំពុងតែដើរផងមើលសៀវភៅផង ឬកពារជាសិស្សពូកែប្រចាំសាលាពិតជាសាកសមមែនទែន… “អា៎..នាយមុខស្វាអត់មានអ្នកណារករឿងទើបមករករឿងខ្ញុំ?”ណារ៉ាក់នៅបន្តមើលសៀវភៅតែមាត់នៅតែហើបបញ្ចេញសម្តី តមកដានីនវិញឥតអាក់ “មិនមែនរករឿងទេ! វាប៉ះពាល់រកតែមើលសៀវភៅមិនចូល”ដានីនខាំ

មាត់“មើលសៀវភៅផងដើរផងសុំឲ្យជំពប់ជើងដួលទៅលោក…!” ស្របពេលដែលសិស្សប្អូនកំពុងយួរទឹកទៅ

ស្រោចផ្កានៅមុខថ្នាក់ ដោយមិនបានមើលណារ៉ាក់ដើរបុកពួកគេ ធុងទឹកធ្លាក់ចុះជំពប់ជាមួយណារ៉ាក់ម្តងទៀតធ្វើ

ឲ្យគេដួលជាមួយធុងទឹកឯពួកសិស្សប្អូនភ័យមុខឡើងស្លេកពោលពាក្យសុំទោសញាប់មាត់ “សិស្សច្បង សុំទោស…

សិស្សច្បងមិនអីទេមែនទេ?” ណារ៉ាក់ងើបឡើងខោអាវគេទទឹកជោគ គេមើលខ្លួនរបស់គេ “ហាស៎…ហា.. ស្វាធ្លាក់

ទឹកពួកយើង…!” ដានីនស្រែកកងរំពងមុខថ្នាក់ណារ៉ាក់ស្រែក “នាង…!”គេញ័រមាត់តតាត់ប្រហែលជាខឹងខ្លាំងណាស់

ហើយដានីនរត់ចូលថ្នាក់បាត់ឯពួកសិស្សប្អូនរត់ទៅយកកន្សែងមកជូត “ចេញទៅ..! មិនអីទេ ចាំយើងជូតខ្លួនឯង!“ ណារ៉ាក់ស្រែកដាក់សិស្សប្អូនដែលធ្វើឲ្យគេទទឹក។

នៅក្នុងថ្នាក់ដានីននិយាយរឿងប្រាប់មិត្តភក្តិនាងបណ្តើរសើចបណ្តើរ “ឯងធ្វើមិនជ្រុលពេកទេដឹង!ល្ងាចនេះ

រកម៉ាសមកពាក់ហើយលាក់ខ្លួនទៅឯងប្រាកដជាស្លាប់មិនខានបើពួកដានីដឹង…” ចិន្តាដាស់តឿនដានីន “ឯងខ្លាចម្លេះ

បើវាមករករឿងយើង យើងចាត់ការវាវិញទៅ” ដានីននៅមិនព្រមជឿ “តែ…”  “ឈប់និយាយលោកគ្រូមកហើយ!”

ដានីននិយាយកាត់ហើយងើបឈរគោរពលោកគ្រូ។

ដូចដែលចិន្តាគិតទុកមែន ដានី និង គ្នារបស់នាងកំពុងរង់ចាំដានីននៅមុខសាលា ឃើញដានីនដើរចេញមក

ពួកនាងទៅព័ទ្ធដានីន និង ចិន្តាភ្លាម “ម៉េចស្រីជើងល្អព្រឹកមិញមិនហួសហេតុពេកទេ ដែលធ្វើដាក់ណារ៉ាក់ដូច្នេះ ?” ដានីននិយាយបែបមិនអើពើតបទៅវិញ “វាពាក់ព័ន្ធអី និង ឯងដែរនាយមុខស្វានោះជាអីនិងនាង?” ដានីមុខក្រម៉ូវ

មួយរំពេច “គេពេញមួយសាលាដឹងថាណារ៉ាក់ជាសង្សាររបស់យើង ចុះឯងមិនដឹងទេមែនទេ? “មកពីមិនដឹងហើយ

បានសួរ មានក្បាលដែរប្រហែលជាអត់មានខួរគិតទេមើលទៅ..! “ ដានីរឹតតែច្រលោត ក៏ចូលទៅចាប់ដានីនភ្លាម ឯដានីនក៏ចាប់ដានីវិញដែរចំណែកចិន្តាកំពុងតែត្រូវគ្នាដានីចាប់ដៃហើយលើកដៃបំរុងទះកំផ្លៀងស្រាប់តែសម្លេងមួយមកបញ្ឈប់ពួកគេ “ឈប់ភ្លាម ! ពួកនាងមកឈ្លោះគ្នាអីមុខសាលា ? “ ណារ៉ាក់ដើរចូលមកដានីឈប់ភ្លាមរួច

រត់ទៅចាប់ដៃណារ៉ាក់ ឯគ្នារបស់នាងក៏ឈប់ហើយដើរទៅក្រោយនាងដែរ “ខ្ញុំមកសងសឹកឲ្យលោកពីព្រឹកមិញ

ដែលស្រីជើងល្អម្នាក់នេះធ្វើដាក់លោក “ វីនេជ្រួញចិញ្ចើមរួចបេះដៃដានីចេញ “មិនបាច់មកខ្វល់ពីរឿងខ្ញុំទេ ! ខ្ញុំចាត់ការខ្លួនឯងបានហើយ”“តែថា…” “មិនបាច់តែថាទេ ! ខ្ញុំអត់បានជួលនាងមកធ្វើបែបនេះទេ..! “ ដានីអស់ពាក្យ

និយាយដោយខ្មាស់គេផងក៏នាំគ្នីគ្នាត្រលប់ទៅវិញ “ផ្ញើរទុកសិនចុះ! “ដានីនសើច “ថ្ងៃណាមកយក…?” ពេលដានី

ដើរចេញផុត ដានីនក៏នាំចិន្តាចេញទៅដែរតែមានដៃមួយស្ទុះមកចាប់ដៃនាង “ ឈប់ភ្លាម! នាងមាត់ស្អុយ”“កុំមកប៉ះ

ពាល់ខ្ញុំនាយស្វាធ្លាក់ទឹក”មិនគ្រាន់តែនិយាយដៃរបស់នាងប្រឹងប្រលេះដៃណារ៉ាក់ចេញតែមិនអាចស៊ូនិងកម្លាំង

មនុស្សប្រុសបាន ណារ៉ាក់អូសនាងចេញទៅ ឯចិន្តានៅធ្វើភ្នែកភ្លឹះៗមើលពួកគេទាំងពីរនាក់។មកដល់ក្នុងថ្នាក់

ណារ៉ាក់ក៏លែងដានីន “នាយស្វាធ្លាក់ទឹកអូសខ្ញុំមកទីនេះធ្វើអី? “ មកនិយាយពីរឿងព្រឹកមិញ! ចាំបានអត់នាងមាត់

ស្អុយ “ “សំអាងអីថាខ្ញុំមាត់ស្អុយ​ហាស៎នាយស្វាធ្លាក់ទឹក “ណារ៉ាក់ញញឹមចម្លែក “ចង់ឲ្យខ្ញុំពិសោធឲ្យមើលមែនទេ “ និយាយចប់ណារ៉ាក់ក៏ស្ទុះទៅផ្អឹបបបូរមាត់និងដានីនភ្លាម នាងស្រលាំងកាំងនៅស្ងៀមលុះគ្រប់គ្រងអារម្មណ៏បាន

ទើបនាងព្យាយាមដកខ្លួនចេញ “ផ្លាច់៎” នាងទះកំផ្លៀងណារ៉ាក់រួចរត់ចេញទៅ ស្នាមថើបដែលនាងរក្សាមកជាយូរ

បែរជាយកមកឲ្យប្រុសដែលនាងមិនបានស្រលាញ់ ទឹកភ្នែកនាងស្រក់ចុះ… ចំនែកឯណារ៉ាក់នៅស្ងៀមភាំងមួយកន្លែងដោយគ្មានពាក្យនិយាយស្តីតែក្នុងអារម្មណ៏បង្កប់ដោយការឈឺចាប់​និង

ស្តាយក្រោយ ដែលបានធ្វើបែបនេះចំពោះដានីន ។

ស្អែកឡើងណារ៉ាក់ដើរមកដល់ថ្នាក់ដានីនទាំងព្រឹកតែមិនបានឃើញដានីននៅក្នុងថ្នាក់ក៏រត់ទៅសួរចិន្តា “ដានីនទៅណា? ” គេផ្លាស់ប្តូរពាក្យនិយាយស្តីគំរោះគំរើយ មកសុភាពវិញ “មិនដឹងដែរ ក្រែងម្សិលមិញនាងនៅ

ជាមួយលោកហ្ហី? “ ណារ៉ាក់ពោលពាក្យអរគុណអរគុណរួចត្រលប់ទៅថ្នាក់វិញទាំងមុខក្រៀមក្រំ ។ រយៈពេល៣

ថ្ងៃដែលណារ៉ាក់ទៅរកដានីននៅក្នុងថ្នាក់របស់នាង តែមិនបានជួបនាងសោះ ដោយមិនអស់ចិត្តគេក៏សម្រេចចិត្ត

ទៅផ្ទះរបស់នាង តែផ្ទះរបស់នាងចាក់សោរ ណារ៉ាក់ក៏ស៊កកាតសុំទោសទៅក្នុងប្រអប់សំបុត្ររបស់នាងរួចដើរ

ចេញទៅ…។គេដើរកាត់មុខផ្ទះរបស់ដានីនរាល់ថ្ងៃ ហើយតែងតែស៊កកាតសុំទោសចូលទៅក្នុងប្រអប់សំបុត្រ រយៈ

ពេល១អាទិត្យដែលដានីនមិនមករៀន ឯចិន្តាក៏ទាក់ទងនាងមិនបាន លុះដល់អាទិត្យក្រោយទើបលេចមុខនាងទៅ

រៀន”ដានីនឯងទៅណាបាត់ប៉ុន្មានថ្ងៃ.?”“គឺរវល់រើផ្ទះហ្នឹងណា! “ ចិន្តាភ្ញាក់ផ្អើល “ឯងរើផ្ទះមែនទេ? រើទៅណាដែរ? “ “គឺទៅនៅម្តុំទួលគោកវិញព្រោះទីនោះនៅជិតបងប្អូនច្រើន ហើយប៉ាក៏នៅសល់ដីទំនេរច្រើន ទើបរើទៅនៅទីនោះ

តែម្តងទៅ ! “ ចិន្តាដូចជានឹកឃើញរឿងមួយ “អូ ! មែនហើយ ណារ៉ាក់មករកឯងរាល់ថ្ងៃ ម្សិលមិញគេមករកឯង

ទៀត ហើយប្រាប់ឲ្យខ្ញុំជួយប្រាប់ឯងផងថាគេសុំទោស… គេប្រលងជាប់អាហារូបករណ៍ទៅកាណាដា ៤ ឆ្នាំ គេឡើង

យន្តហោះថ្ងៃនេះហើយ…” ដានីនខាំមាត់ “ខ្ញុំគ្មានថ្ងៃអភ័យទោសឲ្យគេជាដាច់ខាត “ ចិន្តាគ្មានពាក្យនិយាយត ក៏នៅ

ស្ងៀម ។ដោយសារថ្ងៃនេះគ្រូជាច្រើនរវល់ទៅជូនពរណារ៉ាក់ ទើបដានីន និង ចិន្តាឆាប់បានត្រលប់ទៅផ្ទះវិញ ។កំពុងតែដើរចេញទៅទូរស័ព្ទរបស់នាងក៏រោទិ៍ “អាឡូម៉ាក់ ! ““អ៊ឺ…ពេលចេញទៅផ្ទះឆ្លៀតចូលទៅផ្ទះចាស់យក

សៀវភៅរបស់ប៉ាកូនមកផងម៉ាក់ទើបតែនឹកឃើញ ! “  “ចាស៎ម៉ាក់ “ ដានីនក៏បបួលចិន្តាទៅជាមួយគ្រាន់បានជាគ្នា

ទៅដល់ផ្ទះនាង ចិន្តាសុំចាំនៅខាងក្រៅនាងក៏ចូលទៅយកសៀវភៅរបស់ប៉ានាងហើយចេញមកវិញនាងក្រលេក

មើលទៅប្រអប់សំបុត្រឃើញមានក្រដាសជាច្រើន នាងក៏ដើរចូលទៅមើល “កាតសុំទោស ! “ចិន្តក៏រត់មកជិត “អ្នកណាទៅ “ ដានីនបើកកាតដំបូង “សុំទោសណា! ខ្ញុំគ្មានចេតនាទេគ្រាន់តែចង់លេងតែមិនដឹងថាជ្រុលថ្នាក់នេះ

សោះ “ “សុំទោសណា! ឆាប់ទៅរៀនវិញទៅ !” “ខ្ញុំសុំទោសណា៎ដានីន! ខ្ញុំអផ្សុកណាស់បើគ្មាននាងឈ្លោះជាមួយ “

នេះជាកាតសុំទោសចុងក្រោយហើយ ខ្ញុំប្រលងអាហារូបករណ៍ជាប់ហើយខ្ញុំសប្បាយចិត្តណាស់តែពេលនឹកឃើញ

នាងខ្ញុំពិបាកចិត្តទៅវិញ ការពិត…ដានីន ខ្ញុំស្រលាញ់នាង! “ ដានីនមិនយល់ពីពាក្យណារ៉ាក់និយាយតែទឹកភ្នែកនាង

ហូរ … “ណារ៉ាក់ឡើងយន្តហោះម៉ោងប៉ុន្មាន? “ “ប្រហែលម៉ោងបី “ នាងក្រលេកមើលនាឡិកាម៉ោងពីរកន្លះហើយ នាងស្ទុះរត់ចេញទៅ “អេដានីនឯងទៅណាហ្នឹង? “ចិន្តារត់តាមពីក្រោយ ។

បរិយាកាសនៅព្រលានយន្តហោះមូលមីដោយវ៉ូងមនុស្ស ក្នុងចំណោមនោះក៏មានណារ៉ាក់ផងដែរ ប៉ាម៉ាក់ និង មិត្តភក្តិរបស់គេ ព្រមទាំងលោកគ្រូអ្នកគ្រូកំពុងជូនពរគេ គេដើរចូលទៅក្នុងគេបង្អង់ជំហានហើយក្រលេក

មើលមកក្រៅម្តងទៀត គេដកដង្ហើមធំ “សុំទោសដានីន ! គេបែរខ្នងចូលទៅ “ណារ៉ាក់…ខ្ញុំមកហើយ! “ ខ្នងរបស់

ណារ៉ាក់មិនបានបែរមកវិញឡើយ គេដើរចូលទៅក្នុង នាងអង្គុយចុះ ទឹកភ្នែកនាងហូរកាន់តែខ្លាំង “បើលោកទៅ

មែន គ្មានថ្ងៃខ្ញុំអភ័យទោសឲ្យលោកទេ ! “ “ចុះបើខ្ញុំនៅ? “ណារ៉ាក់កាន់វ៉ាលីនៅក្រោយខ្នងដានីន “ប្រហែលជាអាច

អភ័យទោសឲ្យបាន! “នាងញញឹមហើយងើបឡើងជូតទឹកភ្នែក ណារ៉ាក់ញញឹម “អ៊ីចឹងអភ័យទោសឲ្យបងទៅណា!

បងស្រលាញ់អូនដានីន “ នាងញញឹម “អូនក៏ស្រលាញ់បងដែរ“ពួកគេស្ទុះទៅអោបគ្នា ។

សង្ឃឹមតទៅនេះពួកគេលែងឈ្លោះគ្នាទៅចុះ…។

By sorryboy

នាំគ្នាមកមើលកំណាព្យថ្មីទៀតហើយ :)

សួស្តី​មិត្តភក្តិទាំងអស់គ្នា!​

រីករាយណាស់ដែលខ្ញុំបានPostសារជាថ្មីនៅលើblogមួយនេះ…

ពេលនេះដែរខ្ញុំក៏មានកំនាព្យមួយចំនួនដាក់ឲ្យអ្នកទាំងអស់គ្នាមើលលេង

តែវាកើតឡើងពីអារម្មណ៍ឆ្គួតៗរបស់ខ្ញុំពេលខ្លះប៉ុណ្ណោះ បើមានខុសកុំប្រកាន់ណា :) !!!

ស្នេហ៍ម៉ោងជីវៈ

១.        ម៉ោងជីវៈប្រាំពីរប្រាំបី                                                       ឱរូបស្រស់ស្រីល្អអ្វីម្លេះ

ស្ងួនខំសសេរក្រេបចំនេះ                                                  បងមិនសូវចេះសើចម្នាក់ឯង។

២.        គេខំសសេរបងក៏ប្រឹង                                                      អ្នកដែលបានដឹងពិតចំបែង

ចិត្តបងសុភាពមុខខែងរ៉ែង                                                ផ្គរលាន់ក្តែងៗបងសប្បាយ ។

៣.        ប៉ាកកាមិត្តស្និទ្ធនៅជិតបង                                                បំពេញបំណងអស់ទាំងឡាយ

សសេរកំណាព្យឲ្យសុខកាយ                                            ចាប់ផ្តើមរ៉ាប់រាយរឿងពួកយើង។

៤.        អាវពណ៌ផ្កាឈូកសមស្នៀតសក់                                       រូបរាងខ្ចីល្ហក់លក់ស្បែកជើង

ពេលខឹងម្តងៗមុខដូចភ្លើង                                                ចាប់គាស់រំលើងចាញ់វាចា ។

៥.        ដើរលេងក៏ចេះរៀនក៏ប្រឹង                                                 រឿងផ្សេងពីហ្នឹងគឺស្នេហា

រឿងគេដឹងអស់ខានវាចា                                                  រឿងឯងវិញណាហួសនិយាយ ។

៦.        គ្រូហៅមេរៀនបងងាកចេញ                                             ចាំគាត់ឈប់ដេញចាំរាយមាយ

សម្លឹងមើលស្ងួនញញឹមលាយ                                           មិនចាំបាច់ទាយគិតក៏ដឹង ។

៧.        សិស្សគេស្ងប់ស្ងាត់ស្តាប់គ្រូហៅ                                        បងវិញសោកសៅខ្លាចអូនខឹង

ពេលបានដឹងរឿងដូចអ៊ីចឹង                                               សុំតែពេលហ្នឹងបានមើលអូន ។

៨.        ភ្លេចខ្លួនដល់ពេលប្រមូលលុយ                                          ថ្ងៃនេះហុងស៊ុយធ្លាក់ដល់សូន្យ

មើលលុយមើលមុខគិតពីអូន                                            ស្នេហ៍ខ្ញុំដូចក្បូនឥតកោះត្រើយ ។

៩.        ជម្រុះដង្ហើមចេញអស់ម្តង                                                 ទុកសោកធ្លាប់ចងចេញអស់ហើយ

ទ្រូងនេះនៅគិតមិនទាន់ស្បើយ                                         គួរណាស់ចម្លើយបងបានក្បែរ ។

១០.      គិតចុះមើលឡើងម៉ោង ៨                                                 ស្រស់ស្រីដើរចេញនៅជិតចែ

បងសម្លឹងមើលជូនពរស្នេហ៍                                             ចិត្តនេះឡប់ឡែឆ្គួតម្តងម្កាល… ។

ថ្ងៃទី ២៣,ខែ មិនា,ឆ្នាំ ២០១,ម៉ោង៨យប់

By sorryboy

និស្ស័យស្នេហ៍(សង្ខេប)

ការពិតគ្រាន់ជាការលេងសើចក៏មិនដឹងដែលដៃខ្ញុំទាញខ្ញុំឲ្យសរសេររឿងនេះឡើង ដោយមិនបានត្រៀម ទុកជា មុនខ្ញុំមានកំហុសជាច្រើន…

-១-

2009 នរក្ស សុវាតា

ការផ្លាស់ប្តូរការសិក្សា និងមុខជំនួញរបស់លោកប៉ាជាការមិនពេញចិត្តសោះចំពោះខ្ញុំតែនេះជា កាតព្វកិច្ច របស់ លោកប៉ាដែលត្រូវមកមើលថែលោកយាយ។ការពិតខេត្តនេះល្អណាស់ហួសពីការអួត របស់លោកប៉ាទៅទៀត។ ថ្ងៃដំបូង ដែលខ្ញុំបានមកដល់ខ្ញុំក៏មានរឿងជាមួយស្រីម្នាក់ដោយការដណ្តើម ទូរស័ព្ទគ្នា អ្វីដែលរឹតតែចម្លែកនោះ ឈ្មោះរបស់ យើងទាំងពីរដូចគ្នាណាស់។ ពេលត្រលប់មកវិញខ្ញុំ គិតរឿងនេះរហូតដល់លោកប៉ាខ្ញុំចាប់ចំណុចបានហើយចម្អន់ខ្ញុំជា មួយស្រី អត់ចិត្តម្នាក់នោះ ។ ខ្ញុំឧស្សាហ៍គិតពីម៉ាក់ខ្លាំងណាស់ ពេលដែលឃើញឯកសណ្ឋានសាលា ម្តងទៀតខ្ញុំក៏នឹកឃើញ ពីម៉ាក់ នាពេលខ្ញុំចូលរៀនអនុវិទ្យាល័យដំបូង ។លោកប៉ាអាក់ខានមិនបានជូនខ្ញុំ ទៅសាលានាថ្ងៃចូលរៀន ដំបូងនេះ ការពិតខ្ញុំផ្លាស់មកនាពាក់កណ្តាលឆ្នាំទៅហើយ ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានជួបស្រី អត់ ចិត្តនៅទីនេះម្តងទៀត នាងហាក់ដូចជាមិនដែលស្គាល់ខ្ញុំទាល់តែសោះ ធ្វើឲ្យសំនួរជាច្រើនចាក់រុក ក្នុងខួរក្បាលខ្ញុំ។ ខ្ញុំក៏បានចូលរៀនក្នុងថ្នាក់ទី១២A និងចាប់ផ្តើមស្គាល់ពីស្រីម្នាក់ដែលខុសគ្នាទាំង ស្រុងពីស្រីអត់ចិត្តម្នាក់នោះ ។មិត្តភក្តិថ្មីរបស់ខ្ញុំមានគ្រប់ប្រភេទ ទាំងអស់ វីនឧស្សាហ៍បញ្ចេញអាការៈយកចិត្តទុកដាក់ចំពោះខ្ញុំដែលទើបតែបានស្គាល់គ្នាសោះហ្នឹងណា៎! ការពិតគេជាមនុស្សខ្ទើយ ។ ខ្ញុំក៏ព្យាយាមទទួលការរាប់អានពីមិត្តទាំងអស់ចំពោះនាងវិញបានត្រឹមតែញញឹម បន្តិចគឺធំធេងជាងអ្នកណាទាំងអស់! ខ្ញុំនៅតែមិនហ៊ាននិយាយជាមួយនាងព្រោះខ្លាចថានាងជាស្រីម្នាក់នោះដូចនេះ សុំទោស! ខ្ញុំត្រូវចំណាយពេលដើម្បី តាមដាន នាងឲ្យច្បាស់ទើបខ្ញុំហ៊ានញាក់ចិញ្ចើមលេងសើចជាមួយនាងដោយ មិនព្រួយខ្លាចពីរឿងអ្វីទាំងអស់។ខ្ញុំលួចមើលនាង រាល់ ពេលម៉ោងរៀនរហូតដល់ត្រូវអ្នកគ្រូចាប់បានហើយធ្វើបាបដោយឲ្យឆ្លើយសំនួរ ខ្ញុំជ្រុលមាត់និយាយពីអ្វីផ្សេង អ្នកគ្រូក៏ឲ្យខ្ញុំឈរ មួយម៉ោងនៅខាងក្រៅថ្នាក់មន្ទិលក្នុងចិត្តខ្ញុំមិនទាន់ជ្រះស្រលះនៅឡើយទេ ខ្ញុំសួរវីន គេឆ្លើយថាការពិត តាមានបងប្អូនភ្លោះ ពីរនាក់ អ្វីដែល មិនគួរឲ្យជឿនោះ គេក៏មានឈ្មោះខាងចុងថាតាដូចគ្នាទៀតផង។ ការពិតប្រាកដណាស់នីតាជាបង ឯរីតា ជាប្អូន ចំនែកខ្ញុំវាតាជា…អីដែរទៅ? ថ្ងៃថ្មីចូលមកដល់ក្រោយពីការសង្ស័យបានជ្រះស្រលះពីក្នុងអារម្មណ៍ខ្ញុំ។ខ្ញុំរាក់ទាក់និងនីតាដោយមិន ខ្វល់ពីរីតា ស្អីគេនោះទេ…។ត្រូវហើយភ្លេចឲ្យជ្រាបចុះហេតុអីក៏មិនឃើញរីតា។ចំនែកនីតាក៏មិនណយដែរត្បិតតែមិនសូវមាត់តែបើបាន ស្តាប់មួយមាត់គឺមិនបាច់ញ៉ាំបាយទេ ហើយក៏មិនបាច់គេងដែរ។ ខ្ញុំតែងលួចមើលឃើញ នីតាដើរត្រលប់ទៅផ្ទះរាល់ថ្ងៃ ដូចនេះគឺឆ្លៀតពេលនេះឯងដើម្បីតាមញ៉ែនីតា ចៃដន្យអីមេឃក៏ត្រូវភ្លៀងពេលនេះខ្ញុំនិងនីតាក៏ត្រូវជ្រកភ្លៀងរហូត ដល់មេឃ ងងឹតទើបមេឃរាំងយើងនិយាយត្រូវគ្នាតែក៏មិនសូវប៉ុន្មានដែរ នាងជាសិស្សពូកែ ឯខ្ញុំជាសិស្សប្រកាច់វាឃ្លាតឆ្ងាយគ្នា ដោយ មិនបាច់និយាយ។ ថ្ងៃអាទិត្យក៏បានចូលមកដល់មេឃត្រជាក់បន្តិចនាពេលរសៀលខ្ញុំក៏បានដើរលំហែរតាមមាត់ទន្លេរដូច កាលថ្ងៃមុន។ ត្រូវហើយលើកមុននៅតាមផ្លូវដូចជាគ្មានគ្រូទាយឬអ្នកសុំទានអីនៅកន្លែងនេះទេ។ស្រាប់តែសុខៗមានមីងម្នាក់មកចាប់ដៃខ្ញុំហើយទាយពីរឿងរបស់ខ្ញុំត្រូវយ៉ាងច្បាស់ៗធ្វើឲ្យខ្ញុំបើមិនជឿក៏មិនសមដែរ ។ គាត់លាខ្ញុំចេញទៅវិញ ខ្ញុំគយគន់ទេសភាព ទន្លេរយ៉ាងរំជួលចិត្ត ខ្ញុំក៏ត្រលប់ទៅយកផ្ទាំងគំនូរមកតំឡើងគូររូបទេសភាពនៅតាមដងទន្លេរមួយនេះ ។ ខ្ញុំមិនអាច ប្រើពេលតែមួយល្ងាចដើម្បីគូរឲ្យហើយនោះទេ ព្រោះខ្ញុំមានពេលតិចតែ សំណាងល្អដែលខ្ញុំមិនបានប្រើជក់បើមិនអញ្ចឹងទេ ទឹកថ្នាំនិងត្រូវដក់ជាប់ក្រវេមក្រវាមជាមិនខាន។ ព្រះអាទិត្យគោចរសំយុងខ្លួនចុះលិចស្រឹមឯចុងព្រៃទិសខាងលិច។ ខ្ញុំងើប ពត់ខ្លួន ស្រាប់តែ ប្រទះ និងភ្នែកមួយគូដែលកំពុង សម្លឹងមកខ្ញុំ គឺនីតា នាងចូលចិត្តហើយចង់ឲ្យខ្ញុំបង្រៀននាងគូរ។អ៊ីយ៉ាស៎់! ឱកាសដល់ដៃហើយតើ! ខ្ញុំក៏ណាត់ជាមួយនាងរាល់ថ្ងៃអាទិត្យនិងមកគូររូបនៅទីនេះ។ រយៈពេលបីខែគត់ដែលនីតាដាក់ខ្លួនមកធ្វើជាកូនសិស្សខ្ញុំការពិតខ្ញុំមិនមានសម្ថភាពពិសេសដល់ថ្នាក់នោះទេ។ខ្ញុំបានដំណឹងពីនីតាថារីតានាងបន្តការសិក្សាឯបារាំងបាត់ទៅហើយ ត្រូវហើយឳពុកម្តាយនាងមិនមែន គ្មានលទ្ធភាព ឯណា! ។ ម៉ោងចេញលេងវីនប្រកាសពីពិធីជប់លៀងនៅ ចុងសប្តាហ៍នេះខ្ញុំក៏បបួលនីតាទៅដែរ នាងយល់ព្រមទាំងញញឹម ពេល ញញឹមនាងស្អាតខ្លាំងណាស៎់! ។ពួកយើងឆ្លងកាត់ការជប់លាងទាំងសប្បាយរីករាយ នៅពេលកំពុងធ្វើពិធី ស្រាប់តែពូ និបថាជាជំនិតរបស់លោកប៉ារត់ចូលមកទាំងត្រហេបត្រហបប្រាប់ ថាប៉ារបស់ខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍ពីភ្នំពេញត្រលប់មក ក្រចេះ។ លោកប៉ាត្រូវពិការជើងខ្ញុំក៏ត្រូវបង្ខំចិត្តបន្តការងារជំនួញរបស់លោកប៉ាបន្ត តែខ្ញុំក៏មិនបានលះបង់ការសិក្សានៅឡើយ គ្រាន់តែមិនបានជាប់លាប់ដូចមុន។ថ្ងៃមួយខ្ញុំបានទទួលសារយ៉ាងចម្លែកពីលេខ ដែលខ្ញុំមិនធ្លាប់ស្គាល់គេប្រាប់ថាសុំទោស និងអរគុណពេលកន្លងមក តែខ្ញុំមិនអាចទំនាក់ទំនងទៅវិញបានសោះ… ១ខែដែលខ្ញុំរវល់បន្តជំនួញខ្ញុំមិនដែលបានជួបមុខនីតាសោះ ខ្ញុំក៏ឆ្លៀតពេលដែលទំនេរនៅម៉ោង៨យប់ដើម្បីឈប់ឡាន នៅមុខផ្ទះនាងដើម្បីចង់ជួបមុខតែក៏មិនដែលបានសម្រេចម្តងណាសោះ។អារម្មណ៍ខ្ញុំរសេះរសោះយ៉ាងចម្លែក។ថ្ងៃនេះខ្ញុំឆ្លៀត ពេលមកសាលាតែហេតុអីក៏មិនឃើញនីតា។វីនប្រាប់ខ្ញុំថា នាងផ្លាស់ទៅភ្នំពេញដើម្បីបន្តការសិក្សាព្រោះនៅខេត្តដាច់ស្រយាល ដូច្នេះឱកាសនៃការសិក្សាមានតិចតួចណាស់…ហើយនិងដើមទងអំពីរឿងរីតាគ្រាន់ជាតួស្រមោលដែលនីតារៀបចំតែប៉ុណ្ណោះ ខ្ញុំខឹងនិងនាងតែក៏ចង់ជួបនាងសួរពីមូលហេតុឲ្យច្បាស់ណាស់ដែរខ្ញុំក៏ដឹងខ្លួនយ៉ាងច្បាស់ថាខ្ញុំស្រលាញ់នាងរួចទៅហើយ…អនុស្សាវរីយ៍កំពុងកប់បន្តិចម្តងៗទៅក្នុងស្បៃអតីតកាលបន្សល់តែការស្តាយក្រោយដែលមិនព្រមប្រាប់ពាក្យស្រលាញ់ទៅនាងឲ្យបានមុននេះ បន្តិច…។

-២- លី សុនីតា ជាឱកាសដ៏ចៃដន្យដែលខ្ញុំបានជួបប្រុសម្នាក់នៅមាត់ទន្លេរគេដើររហូតបុកថ្មធ្វើឲ្យខ្ញុំទប់សំណើចមិនបានក៏សើចអស់ ពីក្នុងចិត្ត ។គេប្រហែលជាចាប់សម្តីមិត្តភក្តិខ្ញុំនៅក្បែរនោះបានទើបគេបោះពាក្យសម្តីមកវិញ ខ្ញុំក៏នឹកឃើញចង់បានលេខទូរស័ព្ទ របស់គេពេលឃើញគេកំពុងបង្អួតម៉ូតថតទេសភាព តាមការគិតគេមិនមែនជាមនុស្សធម្មតានោះទេ ។ ខ្ញុំក៏ចង់លេង សើចជាមួយគេទើបស្ទុះទៅឆក់ទូរស័ព្ទពីដៃគេហើយហុចទៅឲ្យមិត្តភក្តិខ្ញុំដើម្បីឆែករកលេខពេលគេកំពុងតាំងអារម្មណ៍ ឈ្លោះ ជាមួយខ្ញុំត្រូវហើយប្រុសម្នាក់នេះល្ងង់ណាស់រហូតមិនដឹងថាខ្ញុំផ្ទេរទូរស័ព្ទទៅឲ្យមិត្តភក្តិខ្ញុំ។គេទាញខ្ញុំឲ្យដួលលើគេធម្មតាជាស្រីក្រមុំពិតជាមានការខ្មាស់ជៀសពុំរួច ក្នុងខ្លួនខ្ញុំក្តៅស្ទើរឆេះ។បន្តិចក្រោយស្រាប់តែមនុស្សចូល មករកពួកខ្ញុំកាន់តែខ្លាំងពេល វ៉ាន់ថា ស្ទុះចូលទៅសាកកម្លាំងគេតែគេមិនមែនដំឡូងមូលឯណា។ពួកខ្ញុំក៏ដកថយ ដោយមិនអស់ចិត្តខ្ញុំក៏ប្រើបណ្តាញ មិត្តភក្តិរបស់ខ្ញុំជួយស៊ើបប្រវត្តិរបស់គេ…។ការពិតដូចខ្ញុំគិតឥតខុសខ្ញុំដឹងថាគេពិតជាអ្នក ចំណូលថ្មីមកកាន់ខេត្តរបស់ខ្ញុំ ហើយឋានៈគ្រួសារទៀតសោតក៏ធំដុំគួរឲ្យកោតខ្លាចដែរ។មកដល់ផ្ទះស្រាប់តែលោកតាទើបមក ពីភ្នំពេញស្តីឲ្យយ៉ាងចាស់ដៃ ទើបខ្ញុំត្រូវរៀបចំប្តូរពណ៌សក់ទាំងយប់។ ព្រឹកថ្មីចូលមកដល់ខ្ញុំឃើញគេនៅសាលាខ្ញុំភ័យខ្លាំងណាស់តែគេក៏មិនមាត់ពេលដែលខ្ញុំស្ងប់ស្ងៀមខ្ញុំក៏រៀបជើងព្រួល ដើម្បីឲ្យគេជឿទាំងស្រុង។រយៈពេល៤ខែដែលគេនៅក្បែរខ្ញុំរីករាយខ្លាំងណាស់គេចូលចិត្តកំប្លែង ដែលពេលខ្លះគេកំប្លែងមិនសម ក៏ដោយ។ខ្ញុំរៀបចំឆាកជាច្រើនដើម្បីបានជិតស្និទ្ធជាមួយគេមិនមែនជាសត្រូវព្រោះខ្ញុំដឹងថាគេឆេវឆាវ។ដំណឹងអាក្រក់បានយក មកដល់ ឳពុករបស់គេត្រូវរងគ្រោះពិការជើងក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រលប់មកកាន់ខេត្តវិញ ដូចនេះគេត្រូវចំណាយពេលជា ច្រើនដើម្បីបន្តជំនួញរបស់ឳពុកគេ ។គេតែងតែឈប់ឡានមុខផ្ទះខ្ញុំ… រៀងរាល់ពេលចេញពីធ្វើការខ្ញុំក៏ចង់និយាយជាមួយគេដែរ តែគ្មានភាពក្លាហានគ្រប់គ្រាន់ ដូចនេះខ្ញុំបានត្រឹមសម្លឹងលេខទូរស័ព្ទរបស់គេភ្លឹះៗប៉ុណ្ណោះ។ អ្នកម៉ាក់មានជម្ងឺក៏ត្រូវស្នាក់នៅ មន្ទីរពេទ្យនៅភ្នំពេញជាប្រចាំដើម្បីព្យាបាលជម្ងឺដោយរងគំនាបពីលោកប៉ាខ្ញុំក៏បានសម្រេចចិត្តទៅភ្នំពេញដោយបន្សល់ត្រឹម សារលាមួយមាត់តែប៉ុណ្ណោះ…

-៣- 2010 និស្ស័យស្នេហ៍ គិតទៅមួយឆ្នាំជាងទៅហើយដែលខ្ញុំខានបានឃើញមុខនីតា ខ្ញុំប្រលងបាក់ឌុបទទួលលទ្ធផលយ៉ាងប្រសើរត្បិតថាខ្ញុំ រវល់បន្តិចក៏ដោយ។មុខជំនួញរបស់លោកប៉ាកាន់តែរីកធំឡើងៗរហូតដល់ត្រូវត្រលប់ទៅភ្នំពេញវិញដើម្បីតាំងជាការិយាល័យ កណ្តាលនៅក្នុងប្រទេស។ខ្ញុំក៏បានចូលរៀននៅសាកលវិទ្យាល័យក្នុងផ្នែកគ្រប់គ្រង។មិត្តភក្តិរបស់ខ្ញុំទាំងប៉ុន្មានបានត្រលប់មក រាប់អានគ្នាដូចដើម ។ ពេលមួយខ្ញុំនិងណានបានទៅលេងលោកអ៊ំស្រីរបស់ ណាន ដែលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ខ្ញុំ ស្រលាំងកាំងជាខ្លាំងពេលឃើញនីតានៅក្នុងបន្ទប់នោះដែរ ទឹកភ្នែកនាងស្រក់ហូរព្រោះតែជម្ងឺម្តាយនាងឳពុកនាងត្រូវលក់ដី និងចំនាយប្រាក់អស់ជាច្រើន ខ្ញុំសួរពីរឿងលើកមុននាងសុំទោសហើយរត់ចេញខ្ទប់មុខដោយមិនបានប្រយ័ត្ននាងត្រូវទទួលរង គ្រោះថ្នាក់ចរាចរណ៍នៅមុខមន្ទីរពេទ្យ ខ្ញុំភ័យយ៉ាងខ្លាំងក៏ស្ទុះលើកនាងចូលមកក្នុងមន្ទីរពេទ្យវិញ។នាងសន្លប់អស់២ថ្ងៃធ្វើឲ្យខ្ញុំ ភ័យយ៉ាងខ្លាំង ពេលដឹងខ្លួននាងគេចមុខមិនព្រមនិយាយរកខ្ញុំសោះរហូតដល់ខ្ញុំទប់ចិត្តមិនបានក៏ដាល់ជញ្ជាំងមន្ទីរពេទ្យរហូត ហូរឈាមឲ្យនាងឃើញ នាងស្ទុះមកឃាត់ខ្ញុំ។ខ្ញុំសារភាពពាក្យក្នុងចិត្តដើម្បីឲ្យធូរទ្រូង នាងប្រាប់ថាសុំពេលគិតសិនតែនាងក៏ ចាកចេញពីមន្ទីរពេទ្យដោយស្ងាត់ៗបន្សល់ត្រឹមកូនសំបុត្រប្រាប់ណាន និងខ្ញុំឲ្យជួយមើលថែអ្នកម៉ាក់នាងផង ។ ពេលវេលាដើរទៅមុខជានិច្ចអ្នកម៉ាក់របស់នីតាដោយមានការខ្នះខ្នែងពីខ្ញុំក៏បានធូរស្រាលរហូតជាដូចដើមតែ ពេលនេះ នីតានៅទីណា? ខ្ញុំនឹកគេរហូតមិនអាចស្តីអ្វីបាន។ខ្ញុំសម្រេចចិត្តទៅលេងលោកយាយ និងលោកប៉ានៅខេត្តក្រចេះ និងឆ្លៀត ឱកាសដើម្បីមើលទីកន្លែងដែលខ្ញុំបានជួបនាងដំបូង។ ក្មេងស្រីម្នាក់កំពុងអង្គុយគូររូបនៅលើបង់ដែលនីតាធ្លាប់អង្គុយពេលជួប ជាមួយខ្ញុំដំបូង ខ្ញុំសម្លឹងទាំងមិនអស់ចិត្តការពិតគឺនីតា ខ្ញុំរត់ស្ទុះចូលទៅឱបនាងដោយកម្លាំងស្នេហា ដំបូងនាងក៏ភ្ញាក់ដែរ តែ ប្រហែលពេលវេលាបានកែប្រែចិត្តស្រីម្នាក់នេះឲ្យយល់ព្រមស្រលាញ់ខ្ញុំដូចចិត្តរបស់ខ្ញុំដែលបានប៉ងនៅទីនេះ… អរគុណណា៎ ! ដីខេត្តក្រចេះខ្ញុំនិងមិនភ្លេចអ្នកទេដែលបាននាំមនុស្សស្រីដ៏ល្អនេះសម្រាប់ខ្ញុំ…

By sorryboy

បេះដូងអ្នកស្មោះ

1.រាត្រីស្ងប់ស្ងាត់មនុស្សនិន្រ្ទា                                        កាយខ្ញុំគ្រាំគ្រាក្រោមដួងច័ន្ទ

ក្នុងចិត្តនឹកភ្នកគូរកំណាន់                                          រៀមចាប់ដៃកាន់ក្រសោបកាយ។

2.ខ្យល់បក់វូៗមិនអាសូរ                                                 សូរខ្យល់ដូចថ្ងូរនឹកឆោមឆាយ

ស្រមោលរុក្ខជាតិអស់ទាំងឡាយ                               ដូចគ្មានសប្បាយព្រួយនឹងបង​។

3.វ៉ូងតារារះកំដរច័ន្ទ                                                       តារាណែនណាន់ច្រើនកន្លង

ហាក់ដូចប្លែកសព្វមួយដង                                         ព្រះច័ន្ទរះផងបំភ្លឺលោក។

4.ឱព្រះច័ន្ទអើយខ្ពស់ឆ្ងាយម្លឹង                                      រៀមខំសម្លឹងសុំពួនជ្រក

សម្តីច្រើនឃ្លាអ្នកមិនយក                                           អស់ឱទ្វីបលោកឯកាណាស់ ។

5.វាយោបន្តមិនប្រណី                                                    រៀមនឹកសម្តីស្ងួនក្រលះ

ការពិតមិនទេខ្ញុំខុសច្បាស់                                          ស្រណោះនឹកណាស់ភ្លេចមិនបាន ។

6.ស្តាប់ភ្លេងគិតឆ្ងាយអើយសែនឆ្ងាយ                           ចិត្តហោះសប្បាយសែនសុខសាន្ត

អាល័យបទចាស់យ៉ាងចំនាន                                      ក្តីស្នេហ៍ខកខាន ទ្រូងជិនណាយ ។

7.ស្រណោះសម្តីធ្លាប់ចចារ                                            ឥឡូវចិន្តាឃ្លាតសែនឆ្ងាយ

ឃ្លាតចិត្តនៅជិតបានត្រឹមកាយ                                   ទោះចង់សប្បាយ ក៏ទឹកភ្នែក ។

8.ធ្វើម្តេចបើខ្ញុំមានត្រឹមចិត្ត                                            កាយមិនពិសិដ្ឋមាសមិនជ្រែក

ពាក់គ្រឿងកាឡៃគ្រាន់ទាក់ភ្នែក                                 ចិត្តស្មោះទូលរែកហ៊ានស្រលាញ់ ។

9.ស្នេហ៍អើយស្នេហ៍មុំមានពេញទ្រូង                            បេះដូងទួញយំព្រោះអ្នកចាញ់

ធ្វើម្តេចអាចរួចពីសំណាញ់                                         ព្រានស្នេហ៍ទាក់បាញ់គ្មានមេត្តា ។

10.ព្រោះតែស្រលាញ់ស៊ូទ្រាំល្ងង់                                    អោបរូបគម្រង់ថាបុប្ផា

ដុះនៅសែនឆ្ងាយពីលោកា                                         ថ្ងៃណាមេត្តាព្រមវិលមក ។

11.អាល័យខ្លួនពេកទឹកភ្នែកហូរ                                       ហូរស្រក់ជន់ជោរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទឹកជោគ

បេះដូងឆោតល្ងង់ទទួលយក                                      ព្រះពាយបក់មកផាត់ទៅអស់ ។

12.ចប់ហើយពេលនេះថ្លែងវាចា                                      លាក់ក្នុងឱរ៉ាគ្មានទុកសោះ

សល់អនុស្សាវរីយ៍គ្រាន់ស្រណោះ                             បេះដូងអ្នកស្មោះឋិតគង់វង្ស ។

២៥,០២,២០១១

ដោយ Sorry_Boy

By sorryboy

ខ្វល់ក្នុងចិត្ត

  1. ខ្វល់គិតខ្វល់ខ្លាចគេចាកចោល                  ខ្វល់ដូចស្រមោលដើរតាមប្រាណ

ខ្វល់នេះខ្វល់ពេកហួសប្រមាណ                ខ្វល់ខ្លាចមិនបានដូចខំគិត។

  1. ខ្វល់រាល់ពេលព្រឹកភ្ញាក់ពីគេង                   ខ្វល់ព្រោះលលេងខុសពីចិត្ត

ខ្វល់ខ្លាំងពេលឃើញគេនៅជិត                  ខ្វល់ខ្លាចខាននិត្យក្បែរពាលពៅ ។

  1. ខ្វល់ពេលឃើញច័ន្ទមូលក្រលង់                ខ្វល់ព្រោះចិត្តចង់មិនដែលត្រូវ

ខ្វល់ក្នុងចិត្តពេករឹតយាប់ទៅ                       ខ្វល់ព្រោះស្នេហ៍នៅពេញបេះដូង។

  1. ខ្វល់ព្រួយម្តងៗចង់តែស្លាប់                        ខ្វល់យូរចង់យ៉ាប់ងងឹតសូន្យ

ខ្វល់ណាស់គិតណាស់គិតដល់អូន            ខ្វល់ស្ទើរស្លាប់សូន្យអូនមិនយល់ ។

  1. ខ្វល់ខ្លាចខ្វល់ខ្លាំងខ្វល់ក្នុងចិត្ត                   ខ្វល់ស្តាយរឿងពិតសែនវិលវល់

ខ្វល់ព្រោះស្រលាញ់សែនងប់ងល់             ខ្វល់ព្រោះមិនជល់និងស្នេហ៍ផ្សេង ។

  1. ខ្វល់ពេកខ្វល់ខ្លាំងខ្វល់កន្លង                       ខ្វល់នេះព្រោះបងគិតមិនវែង

ខ្វល់ចាញ់ការពិតខំរិះរែង                             ខ្វល់ចិត្តមិនលែងគ្មានថ្ងៃស្រាយ ។

  1. ខ្វល់ខ្លាចអូនដឹងបងស្រលាញ់                    ខ្វល់ខ្លាចបងចាញ់ធ្លាក់ដល់អាយ

ខ្វល់ចិត្តហេតុអីមិនរសាយ                          ខ្វល់គ្រប់ទាំងឡាយស្តាយពេលហួស។

  1. ខ្វល់ព្រោះវេលាដើរជិតអស់                        ខ្វល់មិនយល់សោះខំជំនួស

ខ្វល់នេះហេតុអីមិនរលោះ                            ខ្វល់ព្រោះអ្នកជួសមិនដូចចាស់។

  1. ខ្វល់នេះពេលណាទើបឈប់ខ្វល់               ខ្វល់នេះនៅឆ្ងល់មិនដែលផ្លាស់

ខ្វល់ព្រោះបេះដូងមិនទាន់សះ                    ខ្វល់គ្មានក្រលះទប់ចិត្តខ្វល់។

  1. ខ្វល់លើកចុងក្រោយមិនចង់ទៀត              ខ្វល់នេះចង្អៀតទ្រូងច្របល់

ខ្វល់មិនដែលគិតពេលនៅសល់                 ខ្វល់នេះគួរខ្វល់ទៀតដែរឬ?

by sorry boy

By sorryboy